អាស៊ានចាំបាច់ត្រូវរៀបចំឲ្យមានលក្ខណៈសុខដុមរមនានូវស្តង់ដារនានា ដើម្បីសម្រួលដល់ការធ្វើដំណើរតាមអាកាសក្នុងតំបន់សារជាថ្មីម្តងទៀត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៩.០៦.២០)

ស្របពេលដែលទទួលរងផលប៉ះពាល់ដោយសារវីរុសកូវីដ១៩    ការដឹកជញ្ជូនតាមអាកាសនៅតំបន់អាស៊ីអាគ្នេយ៍ក៏កំពុងតែ ត្រូវបានគេមើលឃើញថា  នៅមិនទាន់មានស្តង់ដារត្រឹមត្រូវ ។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន ចាំបាច់ត្រូវមានសកម្មភាពកាន់តែខ្លាំងនៅក្នុងវិស័យអាកាសចរណ៍ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវិស័យទេសចរណ៍និងសេដ្ឋកិច្ចទូទៅនៅក្នុងតំបន់។

​នេះជាការចាំបាច់ណាស់ដែលត្រូវបង្កើតឲ្យមានកិច្ចពិភាក្សារវាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដើម្បីសម្រួលដល់ការធ្វើដំណើរតាមផ្លូវអាកាសនិងទេសចរណ៍ឡើងវិញ។