នាយករដ្ឋមន្ត្រីអូស្ត្រាលីថ្លែងថាការបើកព្រំដែនក្នុងផ្ទៃប្រទេសឡើងវិញនឹងគាំទ្រដល់វិស័យការងារ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៩.០៦.២០)

អូស្ត្រាលី៖ បើយោងតាមប្រសាសន៍របស់លោក ស្កត់ ម៉ូរីសសាន់  (Scott Morrison)  នាយករដ្ឋមន្រ្តីអូស្ត្រាលីនៅថ្ងៃទី ២៩ ខែមិថុនានេះបានឲ្យដឹងថាការបើកព្រំប្រទល់រវាងរដ្ឋនានាឡើងវិញនឹងគាំទ្រដល់កំណើនការងារទោះបីជាមានការផ្ទុះឡើងថ្មីនៃវីរុសកូវីដ១៩នៅក្នុងរដ្ឋមែលប៊នដែលមានប្រជាជនច្រើនបំផុតទី ២ របស់ប្រទេសក៏ដោយ។

រដ្ឋអូស្ត្រាលីភាគខាងត្បូងនិងរដ្ឋតាស្មាណា​បានបញ្ជាក់ថាព្រំដែនរបស់រដ្ឋទាំងពីរនឹងបើកឡើងវិញនៅចុងខែកក្កដានេះ។ ចំណែករដ្ឋឃ្វីនឡែនរំពឹងថាអាចនឹងប្រកាសស្រដៀងគ្នានៅថ្ងៃ២៩ ខែមិថុនានេះដែរ  ។

លោក នាយករដ្ឋមន្រ្តីអូស្ត្រាលី បានប្រាប់វិទ្យុក្នុងស្រុកមួយថាគ្មានហេតុផលណាដែលយើងមិនអាចឈានទៅមុខបានទេជាមួយនឹងការបើកទាំងឡើងវិញទាំងអស់នេះ ។