ក្រសួងសាធារណការ បើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ ក្នុង ខេត្ដ ចំនួន៤ ដើម្បីបង្កើនការយល់ដឹងដល់អ្នកប្រើប្រាស់ផ្លូវ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

AKP ព្រះវិហារ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០

នាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសា ធារណការ និងដឹកជញ្ជូនសហការជាមួយ  អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លេខាធិការដ្ឋានអនុ គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុង វិស័យសាធារណការ និងដឹកជញ្ជូនបានចាប់ផ្ដើមបើកយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិ ភាព ចរាចរណ៍ផ្លូវគោក នៅក្នុងខេត្តចំនួន៤ ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋដែលជា អ្នកប្រើប្រាស់ផ្លូវ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូគោក និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

យុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិ ភាព ចរាចរណ៍ផ្លូវគោកនៅក្នុងខេត្ដចំនួន០៤នេះ រួមមានខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ ចាប់តាំងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ មឹន មាណវី រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការ ដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តម យឹម ផែន អភិបាលរង ខេត្ត រតនគិរី ឯកឧត្តម ដួង ពៅ អភិបាលរងខេត្តស្ទឹងត្រែងឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរង ខេត្តព្រះវិហារ លោក ព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងជាប្រធាន ផ្នែក អប់រំផ្សព្វផ្សាយនៃអគ្គលេខាធិការដ្ឋាន .... ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដទាំង០៤ផងដែរ។

លោកជំទាវ មឹន មាណវី បានមានប្រសាសន៍ថា គោលបំណងនៃការរៀបចំ យុទ្ធនា ការ អប់រំ ផ្សព្វផ្សាយនាពេល នេះ គឺដើម្បីពញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេស អ្នកប្រើប្រាស់ ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវ គោក សំដៅ ចូល រួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប។

សូមបញ្ជាក់ថា យុទ្ធនាការនេះ មានការរៀបចំជាកម្មវិធីសំណេះសំណាល ជាមួយ បង ប្អូនប្រជាពលរដ្ឋព្រមទាំងមានការសួរ និងឆ្លើយសំណួរអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បី ទទួលបានមួកសុវត្ថិភាព និងមានការពន្យល់ណែនាំដល់យុវជនឱ្យរៀនប្រើប្រាស់កម្មវិធីអប់រំ អំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក(Cambodia Driving Rules) ដែលជាកម្មវិធីមួយដ៏ងាយ ស្រួល សម្រាប់បងប្អូនប្រជាពលរដ្ឋអាចធ្វើការរៀនសូត្រអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងអាច ប្រឡងសាកល្បងសមត្ថភាពរបស់ខ្លួន។

ទន្ទឹមនេះ ក៏មានបងប្អូនប្រជាពលរដ្ឋចូលរួមសរុប ចំនួន ៤៦០នាក់ ដោយម្នាក់ៗទទួលបាននូវ មួកសុវត្ថិភាពចំនួន០១ ព្រមទាំងសៀវភៅ ច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក សៀវភៅអ្វីដែលអ្នកបើកបរទោចក្រយានយន្តត្រូវយល់ដឹង  និងខិត្ត ប័ណ្ណ ជំនួយស្មារតីស្តីពីសុវត្ថិភាពចរាចរណ៍។ ក្រៅពីនេះ យុទ្ធនាការ ក៏មានការណែនាំដល់អ្នក ចូលរួមក្នុងយុទ្ធនាការអំពីវិធានទប់ស្កាត់ជំងឺ Covid-19 តាមរយៈការរក្សាគម្លាត ការពាក់ម៉ាស់ ការពារ ការថែរក្សាសុខភាព និងអនាម័យខ្លួនប្រាណតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺ Covid-19 ផងដែរ៕

ដោយ រិទ្ធី