អណ្តើកថ្មភក់ចំនួន០២ និងវត្ថុផ្សេងៗទៀតដែលប្រទះឃើញនៅក្នុង កំណាយ ជួស ជុល ប្រាសាទកណ្តាលស្រះស្រង់ត្រូវបានអ្នកជំនាញដឹកជញ្ជូនទៅរក្សាទុកនៅសារមន្ទីរ

AKP សៀមរាប ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០

ឯកឧត្តម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា បាន សម្រេចយកអណ្តើកថ្មភក់ចំនួន០២ រួមជាមួយនឹងវត្ថុផ្សេងៗទៀត ដែលប្រទះឃើញ នៅក្នុង កំណាយជួសជុលប្រាសាទកណ្តាលស្រះស្រង់ ដឹកជញ្ជូនទៅរក្សាទុក នៅសារមន្ទីរនរោត្តម ព្រះសីហនុអង្គរ ព្រោះបើទុកនៅទីតាំងកំណាយនេះ គឺប្រឈមបញ្ហាច្រើន ជាពិសេសគឺ ខ្លាចបាត់ បង់វត្ថុបុរាណដ៏ស័ក្តិសិទ្ធិនេះ។ ឯកឧត្ដមបានបញ្ជាក់ថា ដូច្នេះ ត្រូវតែយកអណ្តើក ថ្មភក់ចំនួន០២រួមជាមួយនឹងវត្ថុផ្សេងៗទៀត ដែលកំណាយឃើញ ទៅរក្សាទុកនៅសារមន្ទីរ នរោត្តម ព្រះសីហនុអង្គរ។ ជាមួយគ្នានេះ នៅក្នុងសារមន្ទីរ នឹងមានរៀបចំ កន្លែងសម្រាប់ បង្ហាញមហាជន និងអាចឱ្យប្រជាពលរដ្ឋដែលមានជំជឿលើអណ្តើកពិសិដ្ឋនេះទៅគោរពបូជា នៅទីនោះបានផងដែរ។

ឯកឧត្តម គឹម សុធិន បានលើកឡើងថា ដោយសារតែអណ្តើកថ្មភក់ចំនួន០២នេះ ជាអណ្តើរដែលគេគោរពនៅក្នុងប្រាសាទកណ្តាលស្រះស្រង់ ដូច្នេះអាជ្ញាធរ នឹងឱ្យជាងធ្វើ អណ្តើក ថ្មីដោយចម្លងពីអណ្តើកចាស់ហើយយកមកបញ្ចុះសីមានៅកន្លែងដើមជំនួសវិញ ដើម្បី ឱ្យទីតាំងនេះ នៅតែស័ក្តិសិទ្ធិ ដដែល។ក្រៅពីនោះ គឺមិនមានការប៉ះពាល់អ្វីទេ គឺរក្សា នៅសំដៅទាំងអស់។

សូមបញ្ជាក់ថា ការធ្វើកំណាយជួសជុលប្រាសាទកណ្តាលស្រះសង់ កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០អ្នកជំនាញបានប្រទះឃើញក្នុងកំណាយស្រាវជ្រាវរួមមាន រចនាសម្ព័ន្ធ សំណង់ប្រាសាទ ខ្វាត (គ្រីស្តាល់) ត្រីសូល៍ ចម្លាក់នាគក្បាល៧ និងសត្វអណ្តើកថ្ម ភក់ ចំនួន០២៕

ដោយ ឃុត សៅ