ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ស្ដេចយាងបំពេញមហាព្រះរាជកុសល ក្នុងព្រះរាជពិធីសិតទៀនវស្សា

AKP ភ្នំពេញ ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២០ —

ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្ដេចយាងបំពេញមហាព្រះរាជកុសលក្នុងព្រះរាជពិធីសិតទៀនវស្សាព្រះរាជទ្រព្យ នៅព្រះមហាប្រាសាទខេមរិន្ទព្រះបរមរាជវាំង នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។
រូបថត៖ ព្រះបរមរាជវាំង