រដ្ឋមន្រ្ដីក្រសួងព័ត៌មានណែនាំដល់អាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងសាមគ្គីភាព ផ្ទៃក្នុងឱ្យបានល្អ និងធ្វើការដោះស្រាយរាល់បញ្ហាក្នុងមូលដ្ឋានរបស់ខ្លួន ទើបលទ្ធផលជោគជ័យ

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០

ក្នុងឱកាសអញ្ជើញចុះបំពេញបេសកកម្មការងារនៅខេត្តកំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកោះសូទិនបានណែនាំដល់អាជ្ញាធរស្រុក ឃុំ ត្រូវពង្រឹងសាមគ្គីភាព ផ្ទៃក្នុងឱ្យបានល្អ និងធ្វើការដោះស្រាយរាល់បញ្ហាដែលកើតឡើងនៅ ក្នុង មូលដ្ឋានរបស់ខ្លួន ជាពិសេសការផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ ទើបលទ្ធផល ការ ងារ ទទួលបានជោគជ័យ។

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្រុមការងារថ្នាក់ជាតិ ប្រចាំឆមាសទី១ និង ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំតាមបណ្តាឃុំ និងស្រុកកោះសូទិនខេត្ត កំពង់ចាម   កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ឯកឧត្ដម ខៀវ កាញារីទ្ធ បានមានប្រសាសន៍ស្នើ ដល់ ថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់ផ្នែក និងមន្រ្តីទាំងអស់នៅទូទាំងស្រុកកោះសូទិន ត្រូវធ្វើយ៉ាងណា ពង្រឹងសាមគ្គីភាព ផ្ទៃក្នុងឱ្យបានល្អ រក្សាការប្រជុំពង្រឹងការងារឱ្យបានទៀងទាត់ ដើម្បីធ្វើការ ដោះ ស្រាយនូវរាល់បញ្ហា ដែល កើត មានឡើង និងមានការយោគយល់ពីគ្នា ទើបអាចសម្រេច បានលទ្ធផលការងារដោយ ជោគ ជ័យ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា បច្ចុប្បន្ននេះ បញ្ហា ជំងឺ Covid-19 លើសកលលោកពុំទាន់មានការថមថយនៅឡើយទេ ដោយឡែក ប្រទេសកម្ពុជា របស់ យើង កន្លងមកបានព្យាបាល ជាសះស្បើយ អ្នកជំងឺ Covid-19 បាន ១០០ ភាគរយ។ ប៉ុន្តែ នាពេលកន្លងមកថ្មីៗនេះ មានករណីជំងឺ Covid-19 បានឆ្លងថ្មីទៀត ហេតុនេះ ហើយយើងទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហានេះ ដោយ មិន ត្រូវមាន ការ ធ្វេស ប្រហែសនោះទេ ត្រូវអនុវត្តន៍ទៅតាមការនែនាំរបស់ក្រសួងសុខាភិ បាល ជាពិសេស ត្រូវរក្សាឱ្យបាននូវអនាម័យ ជាប្រចាំផងដែរ។ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន ត្រូវ យកចិត្ត ទុកដាក់ចំពោះបញ្ហាជីវភាពរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋាន របស់ ខ្លួន  

ឯកឧត្ដម ខៀវ កាញារីទ្ធ ក៏បានលើកឡើងនូវកិច្ចការងារសំខាន់ៗជាច្រើន ដែល រាជ រដ្ឋាភិបាលបាន និងកំពុង អនុវត្តន៍ ក្នុងជាពិសេសការអនុវត្តកម្មវិធី ផ្តល់សាច់ប្រាក់ជូន ពល រដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ ដែលកម្មវិធីនេះ ជាវិធានការជំនួយ សង្គម របស់រាជរដ្ឋាភិបាល សំដៅជួយសម្រួលជីវភាពប្រចាំថ្ងៃ ជូនដល់គ្រួសារក្រីក្រ និងងាយរង គ្រោះ ដែលមានប័ណ្ណសមធម៌ ទូទាំងប្រទេស ដែលក្នុងនោះគឺផ្តោតការយកចិត្តទុក ដាក់ បន្ថែមចំពោះកុមារអាយុក្រោម ៥ឆ្នាំ ជនមានពិការភាព ជនចាស់ជរា អាយុចាប់ពី ៦០ ឆ្នាំឡើង និងអ្នកមានផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារក្រីក្រ។ ទន្ទឹមនេះ បច្ចុប្បន្ន គ្រួសារដែលមាន ប័ណ្ណសមធម៌ (ទាំងក្រ និងក្រ) មានប្រមាណជាង ៥៦ ម៉ឺនគ្រួសារ ដែលរាជរដ្ឋាភិបាល ត្រូវចំណាយ ថវិកាប្រមាណជាង ២៥ លានដុល្លារ ក្នុងមួយខែៗ សម្រាប់បើកផ្តល់ជូន លើសពីនេះទៀត រាជរដ្ឋាភិ បាល បង្កើត បេឡាជាតិសន្តិសុខសង្គម (..) ក្នុងការ ធានា សន្តិ សុខប្រាក់ចំណូល ជាមូលដ្ឋាន ដល់កម្មករ និយោជិត ក៏ដូចជាមន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ ពិសេសនៅពេល ចូលពិនិត្យនិងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋ និងឯកជនដែល ជាដៃគូរជាមួយ .. គឺមិនបាច់បង់ប្រាក់នោះទេ រដ្ឋជាអ្នកចេញថ្លៃឱ្យ។

ទាក់ទងទៅនឹងការងារផ្សព្វផ្សាយ ឯកឧត្ដម ខៀវ កាញារីទ្ធ បានជម្រាបជូនថា ក្រសួង ព័ត៌មាន បានត្រៀមធ្វើការផ្លាស់ប្តូរប្រព័ន្ធផ្សាយ ទូរទស្សន៍ពី អាណូឡូក ទៅជា ឌីជីថល ដែល មាន គុណភាពខ្ពស់អាចឱ្យប្រជាជនមើលទូរទស្សន៍ បានច្បាស់ល្អ។

បើតាមរបាយការណ៍របស់លោក យី វណ្ណៈ អភិបាលស្រុកកោះសូទិន ខេត្តកំពង់ចាម បានបង្ហាញពីភាពរីកចម្រើន និងការអភិវឌ្ឍ ភូមិ ឃុំ ស្រុក ជាពិសេសរក្សាបាននូវសុខ សុវត្ថិភាពជូនដល់ ប្រជា ពលរដ្ឋ បានយ៉ាងល្អ។ លោកបានបន្ដថា ចំពោះបញ្ហាសេដ្ឋកិច្ច និង ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ មានលក្ខណៈល្អប្រសើរពុំមានចោទជាបញ្ហាឡើយ បច្ចុប្បន្ន ប្រជាពលរដ្ឋបានដាំ ដំណាំ មួយចំនួន តាមរដូវកាល សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ៕

ដោយ រិទ្ធី

រូបថត៖ ខឹម សុវណ្ណារ៉ា