ឯកឧត្ដម កែវ រតនៈ អញ្ជើញចុះសួរសុខទុក្ខកងទ័ព នៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ

AKP ឧត្តរមានជ័យ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០ —

ឯកឧត្ដម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា និងប្រតិភូ អមដំណើរដោយ ឯកឧត្ដម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្ដរមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងទ័ព នៃទីបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ និងកងកម្លាំងនគរបាលវរៈព្រំដែន៧០២ ដែលឈរជើងការពារនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០។
AKP-ឧត្តរមានជ័យ