អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​ក​ម្មា ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្ទឹងត្រែង នាំយក​អំណោយ​មនុស្សធម៌​របស់ កាកបាទក្រហមកម្ពុជា ផ្តល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​

ស្ទឹងត្រែង​៖ នៅ​ព្រឹក​ថ្ងៃ សៅរ៍ ៧​កើត ខែ អាសាឍ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ២៧ ខែ មិថុនា ឆ្នាំ​២០២០ ឯកឧត្តម ម៉ុម សារឿន អភិ បាល នៃ​គណៈ​អភិ បាល​ខេត្ត និង​ជា​ប្រធាន​គណៈ​ក​ម្មា ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្ទឹងត្រែង បាន​ជួប​សំណេះ សំ ណា​ល​សួរ សុខទុក្ខ​និង​នាំយក​អំ ណោ​យ​មនុស្សធម៌​របស់ កាកបាទ ក្រហម​កម្ពុជា ផ្តល់ជូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ដែលជា​គ្រួសារ​ក្រីក្រ ចាស់ជរា កុមារកំព្រា ស្ត្រី​មេម៉ាយ​គ្មាន​ទីពឹង​ចំនួន ៧៤ គ្រួសារ ជួប​ការលំបាក​ខ្វះខាត ស្ថិតក្នុង​ភូមិ​ទាល់ ឃុំ​អន្លង់​ភេ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ។

​​ពិធី​នេះ​ក៏មាន​អញ្ជើញ​ចូលរួម​ពី សំណាក់ ឯក ឧត្ដម លោកជំទាវ លោក លោកស្រី អនុ​ប្រ ធាន​កិត្តិ យស​សាខា សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា ក្រុម​ប្រតិ ប​ត្តិ​សាខា អនុសាខា​ស្រុក​ថា​ឡា បរិ​វ៉ា​ត់ អ្នកស្ម័គ្រចិត្ត និង​យុវជន​កាក បាទ​ក្រហម ព្រមទាំង​មានការ​ចូល រួម​ពី​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើនរូប​ផងដែរ ។​
​មានប្រសាសន៍​នាឱកាស​នោះដែរ ឯកឧត្តម ម៉ុម សារឿន បាន​ពាំ​នាំមក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទ ក្រហម កម្ពុជា និង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​និច្ចកាល​សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ជួប​ការលំបាក អ្នកមាន​ជំងឺ ជន​ងាយ​រងគ្រោះ និង​ជនរងគ្រោះ​ដោយ​គ្រោះមហន្តរាយ​ផ្សេងៗ ដោយ​មិន​ប្រកាន់​រើសអើង​វណ្ណៈ ជាតិ​សាសន៍ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ ។

​​ទន្ទឹមនឹងនោះ ឯកឧត្តម ម៉ុម សារឿន បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​បន្ត​ការយកចិត្តទុកដាក់​ថែទាំ​សុខភាព​ព្រម ទាំង​ប្រកាន់​ភ្ជាប់​នូវ​អនាម័យ​ល្អ រស់នៅ​ស្អាត ហូប​ស្អាត ផឹក​ស្អាត ដើម្បី​ការពារ​ឲ្យ​បាន នៅ​ជំងឺ​រាតត្បាត ដ៏​កាច​សាហាវ វិ​រុស​កូ​វីដ​- ១៩ ដែល​កំពុង​កើតមាន​ជា​សាកល ជាពិសេស​អំឡុង​ដែល​ប្រទេស​កម្ពុជា​យើង បាន​ជួប​និង​រងគ្រោះ នូវ​ជំងឺ​នេះ​ដែល​នោះ​។ ជាមួយគ្នានេះ ឯកឧត្តម ប្រធាន បាន​ជំរុញ​ឲ្យ​ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការបង្ក បង្កើន​ផល នា​រដូវវស្សា​នេះ​ឲ្យ​បាន​ទាន់ពេលវេលា និង​ចិញ្ចឹមសត្វ ដើម្បី​កែប្រែ​ជីវភាព រស់ នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ។

សូមបញ្ជាក់​ផងដែរ​ថា​អំណោយ​កាកបាទ​ក្រ ហម កម្ពុជា ដែល​ផ្តល់ជូន​ដល់ បងប្អូន​ប្រជា ពលរដ្ឋ​នា​ពល​នេះ ចំនួន ៧៤​គ្រួសារ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ៣០ គីឡូក្រាម ត្រីខ​១ យួរ មី​១ កេះ និង​ឃី​ត​មួយ​(​មាន​មុង ១ ភួយ ១ ក្រ​ម៉ា ១ សារុង ១ និង​អាវយឺត​១) ឆ្លៀត​ក្នុង ឱកាស​នោះដែរ​ឯកឧត្តម អភិបាល ខេត្ត បាន​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការ​សាង សង់ ផ្លូវ ស្ពាន លូ​ក្នុងភូមិ​អូរ​រៃ ឃុំ​អូរ​រៃ ស្រុក​ថា​ឡា​បរិ​វាត់​ផងដែរ ។ សេចក្តី​ដូច​បាន​គោរព​ជូន​ខាងលើ សូម​ឯកឧត្តម​ទទួលទាន​ជ្រាប​ជា​របាយ​ការ​ណ៏ ដ៏​ខ្ពង់ខ្ពស់ ពី​ខ្ញុំបាទ អ៊ុក ធា​វី មន្ទីរ​ព័​ត៌ មាន​ខេត្តស្ទឹងត្រែង ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តស្ទឹងត្រែង​