អាជ្ញាធរជាតិអប្សារានាំយកអណ្តើកធ្វើពីថ្មភក់ចំនួន ២ក្បាល និងវត្ថុបុរាណផ្សេងទៀត ដែលបានរកឃើញពីកណ្តាល ស្រះស្រង់ ទៅទុកក្នុងសារៈមន្ទីរ

AKP សៀមរាប ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ —

លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០នេះថា អាជ្ញាធរជាតិអប្សរា សម្រេចយកអណ្តើកធ្វើពីថ្មភក់ចំនួន ២ក្បាលរួមជាមួយនិងវត្ថុផ្សេងៗទៀត ដែលប្រទះឃើញនៅ ក្នុងកំណាយជួសជុលប្រាសាទកណ្តាលស្រះសង់ ដឹកជញ្ជូនទៅរក្សាទុក នៅសារៈមន្ទីរនរោត្តម ព្រះសីហនុអង្គរ ដើម្បីថែរក្សាទុកពីការបាត់បង់ ។
រូបថត៖ ឃុត សៅ AKP សៀមរាប