ឯកឧត្ដម ឈិត សុខុន អញ្ជើញជួបសំណេះ សំណាលជាមួយមន្រ្តីរាជការ បុគ្គលិកនៃមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ

AKPខេត្តក្រចេះថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២០

ឯកឧត្ដម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានអញ្ជើញជួបសំណេះ សំណាលជាមួយមន្រ្តីរាជការ បុគ្គលិកនៃមន្ទីរធម្មការនិងសាសនាខេត្តក្រចេះ កាលពីរសៀលថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូតទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ ២០២០                                                              

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថនអភិបាលនៃគណៈអភិបាលនិងអ្នកមុខ អ្នកការមកពីក្រសួងធម្មការនិងសាសនា ក្នុងខេត្តក្រចេះជាច្រើនផងដែរ

លោក ស៊ូ សែ ប្រធានមន្ទីរធម្មការ និងសា សនាខេត្តក្រចេះ បានឱ្យដឹងថា នៅទូទាំងខេត្ត ក្រចេះ មានវត្តអារាមចំនួន១៧២វត្ត ព្រះសង្ឃសរុបចំនួន១៣២៣ អង្គ ក្នុងនោះគណៈមហា និកាយចំនួន១៦១វត្តព្រះសង្ឃ១២៧១អង្គ គណៈធម្មយុត្តិកនិកាយមានវត្តចំនួន ១១វត្ត ព្រះសង្ឃ ៥២អង្គ មានសាលាពុទ្ធិកបឋមសិក្សាចំនួន១២កន្លែង និងសាលាធម្មវិន័យ ២កន្លែង គ្រីស្តសាសនា មានវិហារចំនួន ១៩កន្លែង ស្នាក់ការថ្វាយបង្គំមានចំនួន ១៥កន្លែង ឥស្លាមសាស នា មានវិហារ ៨៥កន្លែង ស៊ូរ៉ាវ ១០០ កន្លែង

ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្ម ការនិងសាសនាបានធ្វើការណែនាំដល់មន្ត្រីមន្ទីរធម្មការនិងសាសនាទាំងអស់ ត្រូវបណ្តុះបណ្តាលកសាងធនធានមនុស្ស និងអភិវឌ្ឍន៍ ដើម្បីពង្រឹ ងសមត្ថភាពឱ្យកាន់តែមានប្រសិទ្ធភាពនិងការ ទទួលខុសត្រូវខ្ពស់   ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានផ្ដល់អនុសាសន៍មួយចំនួនដូចជា ការពិនិត្យមើលច្បាប់បទបញ្ញត្តិនិងលិខិតបទដ្ឋាននានារបស់ ក្រសួងធម្មការនិងសាសនា ដើម្បីឱ្យមានភាពច្បាស់លាស់ ប្រសិទ្ធភាព រៀបចំកែសម្រួលប្រព័ន្ធរដ្ឋបាលហិរញ្ញវត្ថុរបស់មន្ទីរឱ្យបានសម ស្របនិងមានប្រសិទ្ធភាព រៀបចំឱ្យមានផែនការយុទ្ធសាស្រ្តសម្រាប់ផែនការអនុវត្តន៍របស់មន្ទីរ រយៈពេលខ្លីមធ្យម និងរយៈពេលវែង ត្រូវគោរពប្រតិបត្តិបទបញ្ជាផ្ទៃក្នុង របស់មន្ទីរធម្មការ និង សាសនា  ត្រូវមានសាមគ្គីភាពផ្ទៃក្នុងនិងបំពេញ ការងារត្រូវតាមឋានានុក្រម ត្រូវមានការទំនាក់ ទំនងសហការល្អជាមួយនឹងមេគណ អនុគណ មេដឹកនាំសាសនាផ្សេងៗ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទៀតផង  

ដោយ៖ ជួន សុជាតិ