ឯកឧត្តម ពេជ្រ វាសនា ដឹកនាំក្រុមការងារបច្ចេកទេសត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធ ធារាសាស្ត្រលំហាច ស្ថិតក្នុងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង

AKP ​កំ​ព​ង់​ឆ្នាំ​ង​ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០

ឯកឧត្តម ពេជ្រ វាសនា អនុរ​ដ្ឋ​លេ​ខា​ធិការ និ​ងជានាយកគម្រោងកែលម្អ និងស្តារឡើង វិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះ​ទឹក​ភា​គ​ខា​ង​​លិ​ចបឹងទន្លេសាបនៅព្រឹក​ថ្ងៃសុក្រ​ ៦កើត​ ខែអាសាឍ​ ឆ្នាំជូត​ ទោ​ស័ក​ ព.ស​ ២៥​៦​៤​ ត្រូ​វថ្ងៃ​ទី​​២៦ ខែមិថុនា​ ឆ្នាំ២០២០  បានដឹកនាំក្រុម ការងារបច្ចេកទេស ត្រួតពិនិ​ត្យ​ដែ​ល​មា​ន​ស​​មា​​ស​ភា​ព​ចូលរួមពីតំណាងទីប្រឹក្សាបច្ចេកទេស គម្រោង, តំណាងក្រុម​ហ៊ុ​ន​សា​ង​ស​ង់​អ​ន្ត​រ​ជា​តិ, ម​ន្ត្រី​​អ​ង្គភាពគ្រប់គ្រងគម្រោង និងប្រធានមន្ទីរ ធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បា​ន​ចុះ​ត្រួ​ត​ពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារា សាស្ត្រលំហាច ស្ថិតក្នុងស្រុកបរិបូណ៍ ខេត្ត​កំ​ព​ង់​ឆ្នាំ​ង​។ នេះបើតាមផេកក្រសួងធនធានទឹក និងឧតុនិយម។

មកទល់ពេលបច្ចុប្បន្ននេះ គម្រោងបានសម្រេចលទ្ធផលការងារប្រមាណ ៨៤.០​០​ភា​គ​រ​យ នៃទំហំ​ការងារសរុប។ ទំហំការងាររប​ស់អនុ​គម្រោ​ងប្រ​ព័ន្ធ​ធារាសាស្រ្ត លំហាច រួមមាន៖ ១.សាងសង់សំណង់ក្បាលហុងទឹក(Headworks)ចំនួន០១កន្លែង, ២.សាងសង់ថ្មី​សំណង់ នាំទឹក(Intake)ចំនួន០១កន្លែង, ៣.សាងសង់ប្រឡាយមេបេតុងចំនួន០១ខ្សែស្មើនឹងប្រវែង ១៦,៤០គីឡូម៉ែត្រ, ៤. សាងសង់ប្រឡាយថ្នាក់ទី២ បេតុង ចំនួន ១៣ខ្សែ ស្មើនឹង ប្រវែង ៤២,៥០ គីឡូម៉ែត្រ, ៥.ជួសជុលប្រឡាយដោះទឹកចំនួន១៥ខ្សែស្មើ នឹងប្រវែង ៥២,៩០ គីឡូម៉ែត្រ, ៦. ជួសជុល និងសាងសង់ប្រឡាយថ្នាក់ទី៣ ចំនួន ៩៤ ខ្សែ ស្មើនឹងប្រវែង៦២,០០​គី​ឡូ​ម៉ែ​ត្រ, ៧.សាងសង់សំណង់សិល្បការសរុបចំនួន៥៥៧កន្លែង និង
៨. សាងសង់សំណង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១កន្លែង ៕

ដោយ គង់ សិរីរ័ត្ន  (រួបភាព៖ ក្រសួងធនធានទឹក និងឧតុនិយម)