ឯកឧត្តម ជុំ កុសល អញ្ជើញជួបប្រជុំជាមួយតំណាងស្ថានីយ៍ទូរទស្សន៍ ប្រធានផ្នែកគ្រប់គ្រងព័ត៌មាន និងប្រធានផ្នែកផលិតកម្មវិធីទូរទស្សន៍

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ —

ឯកឧត្តម ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីកិច្ចប្រជុំជាមួយ តំណាងស្ថានីយ៍ទូរទស្សន៍ ប្រធានផ្នែកគ្រប់គ្រងព័ត៌មាន និងប្រធានផ្នែក ផលិតកម្មវិធីទូរទស្សន៍ ស្តីពីការពង្រឹងការប្រើប្រាស់អក្ខរាវិរុទ្ធ ឈ្មោះ តួនាទីថ្នាក់ដឹកនាំ ឈ្មោះប្រទេស ឱ្យបានត្រឹមត្រូវ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ។

រូបថត៖ ខឹម សុវណ្ណារ៉ា