រដ្ឋមន្រ្តីការបរទេសអាមេរិកនិយាយថា កូវីដ ១៩ បណ្តាលឲ្យមានការកើនឡើងនូវការជួញដូរមនុស្ស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា    (២៦.០៦.២០)

រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក​ម៉ែក ប៉ុមប៉េអូ បាននិយាយព្រមាននៅថ្ងៃព្រហស្បតិ៍នេះ ថា  អស្ថេរភាពដែលបង្កឡើងដោយការរាលដាលរបស់កូវីដ ១៩ កំពុងបង្កលទ្ធភាពឲ្យការជួញដូរមនុស្សកាន់តែមានសកម្មភាពខ្លាំងឡើង ។

លោករដ្ឋមន្រ្តីការបរទេសអាមេរិក បាននិយាយទៀតថា សហរដ្ឋអាមេរិក បានបញ្ជូលក្នុងបញ្ជីប្រទេសដែលមានការជួញដូរមនុស្សកាន់តែច្រើនឡើង ដែលរួមមានប្រទេសអាហ្វកានីស្ថាន  អាល់ហ្សេរី  ឡេសូតូ និងនីការ៉ាហ្កា ។

លោករដ្ឋមន្រ្តីការបរទេសអាមេរិកបានបង្ហាញពីរបាយការណ៍ស្តីពីស្ថានភាពជួញដូរមនុស្ស ដោយបញ្ជាក់ថា “ផលវិបាកបង្កឡើងដោយកូវីដ ១៩ ទាមទារឲ្យភាគីពាក់ព័ន្ធទាំងអស់ រួមគ្នា ក្នុងការប្រឆំាងនឹងការជួញដូរមនុស្ស” ។​