កុមារក្នុងប្រទេសយ៉េមែនកាន់តែច្រើនឡើងប្រឈមនឹងការខ្វះជីវជាតិក្នុងពេលមានការខ្វះស្បៀង និងកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៦.០៦.២០)

យ៉េមែន៖ ចំនួនកុមារក្នុងប្រទេសយ៉េម៉ែន ដែលខ្វះជីវជាតិ អាចនឹងកើនឡើងដល់ ២,៤ លាននាក់ រហូតដល់ដាច់ឆ្នាំ ២០២០ នេះ ដោយសារការធ្លាក់ចុះយ៉ាងខ្លំាងនូវការផ្តល់ជំនួយមនុស្សធម៌  និងការរាតត្បាតរបស់កូវីដ ១៩ ។

​ទីភ្នាក់ងារទទួលបន្ទុកកុមាររបស់អង្គការសហប្រជាជាតិ ហៅកាត់ថា យូនីសេហ្វ នៅថ្ងៃសុក្រនេះ ​បានព្រមានថា  ចំនួនកុមារក្រោមអាយុ ៥ ឆ្នំាក្នុងប្រទេសយ៉េម៉ែន នឹងកើនឡើង ២០ ភាគរយ ។

ការប្រយុទ្ធគ្នារវាងក្រុមបះបោរ និងទ័ពរដ្ឋាភិបាលក្នុងប្រទេសនោះ អស់រយៈពេលជាង ៥ ឆ្នំា បានធ្វើឲ្យពលរដ្ឋរាប់សឹបពាន់នាក់បានស្លាប់ ក្នុងនោះ ភាគច្រើនជាជនស៊ីវិល ហើយស្ថានភាពមនុស្សធម៌ត្រូវបានគេចាត់ទុកថា មានសភាពធ្ងន់ធ្ងរបំផុតលើសកលលោក ។