ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន អញ្ជើញជាអធិបតី កម្មវិធីដុតបំផ្លាញគ្រឿងញៀន ក្នុងថ្ងៃទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន

AKP ភ្នំពេញ ថ្ងៃទី២៦ ខែមិថុនា​ ឆ្នាំ២០២០ —

ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​អញ្ជើញជា​អធិបតីកម្មវិធីដុតបំផ្លាញ​គ្រឿងញៀន ក្នុងថ្ងៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៍កោះពេជ្រ នៅរាជធានីភ្នំពេញ។

រូបថត៖ ឯល វឌ្ឍនៈ