ប្រទេសរុស្សីបោះឆ្នោតកែសម្រួលរដ្ឋធម្មនុញ្ញដែលនឹងអាចឲ្យលោកពូទីន កាន់តំណែងរហូតដល់ឆ្នំា ២០៣៦

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីអិនអិន  (២៦​.០៦.២០)

រុស្សី៖ ទូរទស្សន៍បរទេសបានផ្សាយថា ពលរដ្ឋក្នុងប្រទេសរុស្សីនៅថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមធ្វើការបោះឆ្នោតស្ទង់មតិ ដើម្បីកែសម្រួលរដ្ឋធម្មនុញ្ញ ដែលនឹងអនុញ្ញាតឲ្យប្រធានាធិបតី លោកវ្លាឌីមៀ​ ពូទីន អាចកាន់តំណែងរហូតដល់ឆ្នំា ២០៣៦ ។  ក្នុងពេលជាមួយគ្នានោះដែរ  មានព័ត៌មាន នានា ដែលបានរាយការណ៍ថា  មានការបន្លំ  និងការចាប់បង្ខំនៅក្នុងដំណើរការបោះឆ្នោតស្ទង់មតិនេះ ​​។

ការបោះឆ្នោតស្ទង់មតិ ដែលគ្រោងពីដំបូងធ្វើនៅថ្ងៃទី ២២  ខែ មេសា ត្រូវបានផ្អាកទៅវិញ ដោយសារការផ្ទុះឡើងនូវកូវីដ ១៩ ។ ​

ក្រោយពីមានការកែសម្រួលរដ្ឋធម្មនុញ្ញហើយ  ការកាន់តំណែងជាប្រធានាធិបតីរបស់លោកពូទីន នឹងត្រូវបានបន្ត ។  យោងតាមច្បាប់ដែលចូលជាធរមានបច្ចុប្បន្ននេះ  អាណត្តិរបស់លោកពូទីន នឹងត្រូវចប់នៅក្នុងឆ្នំា ២០២៤ ។​