អង្គការសុខភាពពិភពលោកនិយាយថាវ៉ាក់សំាងប្រឆំាងកូវីដ ១៩ នៅមិនទាន់ថាអាចនឹងមានឆាប់នេះនេះទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (២៦.០៦.២០)

នាយក  អង្គការសុខភាពពិភពលោក បាននិយាយថា  គេមិនប្រាកដថា អ្នកវិទ្យាសាស្ត្រនឹងអាចបង្កើតវ៉ាក់សំាងប្រឆំាងនឹងកូវីដ ១៩ បានក្នុងពេលឆាប់ៗនេះទេ  តែអាចត្រូវការរយៈពេលមួយឆ្នំា ទៀត ទើបអាចមានវ៉ាក់សំាងមួយប្រភេទនឹងត្រូវបង្កើតឡើង ។

មានប្រសាសន៍តាមកិច្ចប្រជុំតាមវីដេអូ ទៅកាន់សមាជិកគណៈកម្មាធិការសុខភាពរបស់សភាអ៊ឺរ៉ុប  លោកនាយកអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា បើសិនជាអាចបង្កើតបានវ៉ាក់សំាងនោះ  គឺជារឿងដ៏ល្អសម្រាប់មនុស្សគ្រប់រូប ។

លោកនាយកអង្គការសុខភាពពិភពលោកបាននិយាយថា មានមនុស្សជាង ១០០ នាក់ហើយ ដែលត្រូវបានស្ម័គ្រចិត្តឲ្យគេសាកល្បងជាមួយនឹងវ៉ាក់សំាងមួយប្រភេទ ដែលអ្នកវិទ្យាសាស្រ្តបានបង្កើតឡើង ។​