ឯកឧត្ដម ថោង ខុន៖ ក្នុងរយៈពេលបីសប្ដាហ៍នៃខែមិថុនានេះ មានភ្ញៀវទេសចរជាង ៤៥ម៉ឺននាក់ ចេញដើរកម្សាន្ត

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០

ឯកឧត្ដមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរ ដែលបានធ្វើដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេស។ ក្នុងរយៈពេល ៣សប្តាហ៍នៃខែមិថុនាឆ្នាំ២០២០ មានចំនួនសរុប ៤៥២,៦៩២នាក់ កើនឡើង .២៤ភាគរយ បើធៀបនឹងរយៈពេល៣សប្តាហ៍ នៃខែឧសភា កន្លងទៅ។

ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមភ្ញៀវទាំងនោះមានជាតិចំនួន ៤៤១,៣៩៧ នាក់ កើនឡើង.៦១ភាគរយ និងភ្ញៀវបរទេសមានចំនួន ,២៩៥នាក់ កើនឡើង ៣៩.៣៤ភាគរយ។

ឯកឧត្តមបានបន្តទៀតថា ខេត្តតំបន់ឆ្នេរ ពិសេសខេត្តកំពត និងកែប នៅតែជា គោលដៅ ទេសចរណ៍សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជិត ៥០ភាគរយ នៃភ្ញ្ញៀវទេសចរផ្ទៃក្នុងសរុប)ចំណែកឯខេត្តសៀមរាប ក៏នៅតែបន្តបង្ហាញសញ្ញានៃការ ងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ពិសេសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា។

ជាមួយការបន្តងើបឡើងវិញនូវចលនាទេសចរណ៍ផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍បាន ពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការជំរុញអនុវត្តន៍ វិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម ៦ប្រភេទ ដើម្បីទប់ស្តាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ដែលរួមមានសេវាស្នាក់នៅភោជនីយដ្ឋាន ការដឹកជញ្ជូនទេសចរណ៍ ផ្លូវគោក ការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ ទេសចរណ៍៕

ដោយ ម៉ៅ ចរិយា