គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី គ្រោងបញ្ចប់ឱ្យរួចរាល់ នៅខែមិនាឆ្នាំ២០២៣ ដោយប្រើពេលវេលារយៈពេល ៣៦ខែ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០

ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនសាងសង់ បាន កំពុងចាប់ផ្តើមដំណើរការសាងសង់អាកាស យាន ដ្ឋានអន្តរជាតិសៀមរាបថ្មី ចាប់តាំងពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០២០ មក និងគ្រោង បញ្ចប់ ការសាង សង់ឱ្យរួចរាល់ជាស្ថាពរនៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ដោយប្រើពេល វេលាទាំងអស់សរុប៣៦ ខែ។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម នាយ ឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ ស៊ីវិល ក្នុងពិធីចុះហត្ថលេខាលើផែនការមេចុងក្រោយ នៃគម្រោងសាងសង់ អាកាសយានដ្ឋាន អន្តរជាតិសៀមរាបអង្គរថ្មី (AIAI) កាលពីព្រឹកថ្ងៃពុធ កើត ខែអាសាឍ ឆ្នាំជូត ទោស័ក .២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០។ យោងតាមរដ្ឋលេខា ធិ ការ ដ្ឋាន អាកាសចរណ៍ស៊ីវិល។

ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា ចំពោះដំណើរការសាងសង់ ក្រុមហ៊ុនបានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយផ្តោតសំខាន់ទៅនឹងការបំពាក់ឧបករណ៍បច្ចេកទេស និង រចនាបថអាកាសយានដ្ឋាន។ 

សូមបញ្ជាក់ថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ដែល ដំណើរការសាងសង់ដោយក្រុមហ៊ុន Angkor International Airport Investment ដោយប្រើពេល វេលា រយៈពេល៣៦ខែចាប់ផ្ដើមពីឆ្នាំ២០២០ រហូតបញ្ចប់ការ សាងសង់ឱ្យរួចរាល់នៅឆ្នាំ២០២៣ ខាងមុខ៕

ដោយ រិទ្ធី