ប្រទេសអូស្ត្រាលីដាក់ពង្រាយទាហាន ១.០០០ នាក់ដើម្បីទប់ស្កាត់ការរាលដាលកូវីដ ១៩ ក្នុងទីក្រុមមែលប៊ន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៥.០៦.២០)

អូស្ត្រាលី៖ ប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា ទាហានចំនួន ១.០០០
នាក់ត្រូវបានបញ្ជូនចូលទៅក្នុងទីក្រុងមែលប៊ន ដើម្បីជួយទប់ស្កាត់ការរាលដាលនូវកូវីដ ១៩
ដែលអាជ្ញាធរមានការបារម្ភថា អាចជាការផ្ទុះឡើងនូវរលកទីពីរ​របស់កូវីដ ១៩ ។

រដ្ឋវិចតូរីយ៉ា មានករណីឆ្លងកូវីដ ១៩​ កើនឡើង គឺស្ទើរតែ ១៥០ករណីថ្មីក្នុងរយៈពេល​ប៉ុន្មាន​សប្តាហ៍កន្លងមកនេះ ក្នុងនោះមានទំាងការឆ្លងជាចង្កោមក្នុងទីក្រុងមែលប៊ន ផង ។

បើទោះជាចំនួននៃករណីថ្មី នៅតិច បើប្រៀបទៅនឹងចំនួនឆ្លងលើសកលលោកក៏ការកើនឡើងនូវការឆ្លងកូវីដ ១៩ កំពុងតែធ្វើឲ្យមាការរំជើបរំជួលនៅក្នុងប្រទេសអូស្ត្រាលី ដែលទើបតែលុបចោលការដាក់វិធាន​ការហាមឃាត់សកម្មភាពនានាដោយសារតែប្រទេសអូស្ត្រាលីបានជោគជ័យក្នុងការទប់ស្កាត់ការរាលដាលកូវីដ ១៩ ។