គណៈបក្សកំពុងកាន់អំណាចក្នុងប្រទេសម៉ុងហ្គោលីទទួលបានចំនួនសន្លឹកឆ្នោតច្រើនលើសលប់ក្នុងការបោះឆ្នោតជាតិ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (២៥.០៦.២០)

ម៉ុងហ្គោលី៖ តាមការប្រកាសរបស់ស្ថាប័នរៀបចំការបោះឆ្នោត បានឲ្យដឹងថា​គណៈបក្សកំពុងកាន់អំណាច​ក្នុងប្រទេសម៉ុងហ្គោលី ទទួលជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសរើស​សភាជាតិ ដែលអ្នកវិភាគនិយាយថា ពលរដ្ឋបានបោះឆ្នោតឲ្យគណៈបក្ស​ដែលបានប្រឹងប្រែង​ក្នុងការទប់ស្កាត់ការរាលដាលកូវីដ ១៩ ក្នុងប្រទេសម៉ុងហ្គោលី ។

គណៈបក្សប្រជាជនម៉ុងហ្គោលី របស់នាយករដ្ឋមន្រ្តី លោក ខល់ស៊ាលសាក់ អុកញ៉ា
កំពុងតែប្រឹងប្រែងជំរុញសេដ្ឋកិច្ច ក្នុងពេលដែលសកម្មភាពពាណិជ្ជកម្មនានា
កំពុងទទួលរងនូវផលវិបាកនៃការដាក់បំរាមដើម្បីទប់ស្កាត់កូវីដ ១៩ ក្នុងប្រទេស ។

គណៈបក្សកំពុងកាន់អំណាច នឹងទទួលបានអាសនៈក្នុងសភាចំនួន ៦៣ ក្នុងចំណោម ៧៦ ។
ចំនួននេះ ​តិចជាងកាលពីអាណត្តិមុន ពីរអាសនៈ តែក៏ជាចំនួនច្រើនលើសលប់
សម្រាប់គណៈបក្សកំពុងកាន់អំណាច ក្នុងការដឹកនំាប្រទេសគ្មានជាប់សមុទ្រ និងមានពលរដ្ឋចំនួន
បីលាននាក់ ។​