រដ្ឋការលោកត្រំានិយាយថាអាមេរិកនៅពេលបច្ចុប្បន្ននេះ មិនទាន់ចង់បាញ់សាកល្បងអាវុធនុយក្លេអ៊ែរទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ស៊ីអិនអិន (២៥.០៦.២០)

អាមេរិក៖ តាមការផ្សាយរបស់ទូរទស្សន៍បរទេស បានឲ្យដឹងថា សហរដ្ឋអាមេរិកបានប្រាប់ទៅភាគីរុស្សី ថា
រដ្ឋការលោកត្រំា មិនទាន់មានហេតុផលណាមួយ ដែលតម្រូវឲ្យធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ
ក្នុងពេលបច្ចុប្បន្ននេះ ទេ ។

មន្រ្តីអាមេរិក បាកលើកឡើងបែបនេះ ក្នុងពេលដែលមន្រ្តីរបស់ប្រទេសទំាងពីរ បានជួបពិភាក្សាគ្នា
នៅក្នុងទីក្រុងវីយ៉េណា ប្រទេសអូទ្រីសនៅក្នុងសប្តាហ៍នេះ ប៉ុន្តែរដ្ឋការលោកត្រំា បានបញ្ជាក់ថា
សហរដ្ឋអាមេរិក នឹងធ្វើការបាញ់សាកល្បងមួយលើក បើសិនជាមានករណីតម្រូវឲ្យធ្វើ ។

ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានកំណត់ជាកត្តាអាទិភាពក្នុងការចុះកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ ជាមួយប្រទេសចិន ។ ទោះបីជាលោកត្រំា បានលើកឡើងថា ប្រទេសចិនបានបង្ហាញការចាប់អារម្មណ៍ចង់ចូល​រួមកិច្ចពិ​ភាក្សា ជាមួយអាមេរិក និងរុស្សី ដែរក៏ប្រទេសចិនបានបដិសេធម្តងហើយម្តងទៀត មិនទទួលយកការអញ្ជើញ ចូលរួមទេ ។​