ប្រទេសចិនប្រកាសជាផ្លូវការថាការផ្ទុះឡើងរបស់កូវីដ ១៩ ត្រូវបានទប់ស្កាត់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា (២៥.០៦.២០)

ចិន៖ មន្ត្រីនៅក្នុងទីក្រុងប៉េកំាងបាននិយាយនៅថ្ងៃពុធនេះថា ការផ្ទុះឡើងថ្មីនូវកូវីដ​ ១៩
ដែលធ្វើឲ្យឆ្លងដល់មនុស្សចំនួន ២៥៦ នៅក្នុងទីក្រុងប៉េកំាង ចាបតំាងពីដើមខែ មិថុនា នេះ
ត្រូវ​ទប់ស្កាត់បានហើយ តែគេក៏នៅតែមានការបារម្ភថា ការឆ្លងរាលដាលអាចនឹងមានកើតឡើង
នៅក្នុងសហគមន៍ ។

អាជ្ញាធរក្រុងប៉េកំាង បានប្រឹងប្រែងទប់ស្កាត់ការផ្ទុះឡើងរបស់កូវីដ ១៩
ដែលបង្កឡើងនៅក្នុងទីផ្សារលក់គ្រឿងហូបចុកដុំ ដ៏ធំជាងគេនៅក្នុងទីក្រុងប៉េកាំង
បន្ទាប់ពីមានការប្រកាសថាមាន ករណីឆ្លងកូវីដ ១៩ លើកទីមួយកាលពីថ្ងៃទី ១១ ខែមិថុនា
ដែលជំរុញឲ្យអាជ្ញាធរ អនុវត្តវិធានការបិតតំបន់មួយចំនួន ក្នុងទីក្រុងប៉េកំាង ។

មន្ត្រីសុខាភិបាលចិន បាននិយាយថា ក្នុងចំណោមអ្នកដែកឆ្លងកូវីដ ១៩ ចំនួន ២៥៦ នាក់ មាន
២៥ នាក់ឆ្លងចញពីទីផ្សារនោះ ដែលស្ថិតនៅខាងត្បូងទីក្រុងប៉េកំាង ដែលកាលពីថ្ងៃពុធនេះ
បានរកឃើញករណីថ្មី ចំនួន ៧ ។​