ឯកឧត្តម ហាស់ សំអាត តំណាងក្រសួងព័ត៌មាន ដឹកនាំក្រុមការងារចូលរួមកិច្ចពិភាក្សាការងារអំពី ផែនការយុទ្ធសាស្រ្តសារព័ត៌មានអាស៊ាន ២០១៦-២០២៥

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ —

ឯកឧត្តម ហាស់ សំអាត អនុរដ្ឋលេខាធិការ តំណាងក្រសួងព័ត៌មាន ដឹកនាំក្រុមការងារចូលរួមកិច្ចពិភាក្សា ការងារអំពី ផែនការយុទ្ធសាស្រ្ត សារព័ត៌មានអាស៊ាន ២០១៦-២០២៥ ជាមួយឯកឧត្តមបណ្ឌិត ឌី ខាំបូលី តំណាងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីពិនិត្យការងារ ដែលបាន អនុវត្តកន្លងមក និងពិភាក្សាការងារអនុវត្តបន្ត របស់សហគមន៍សង្គម-វប្បធម៌ អាស៊ាន (ASCC) នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងព័ត៌មាន ។

រូបថត៖ ខឹម សុវណ្ណារ៉ា