កូរ៉េខាងជើងផ្អាកអនុវត្តផែនការសកម្មភាពយោធាប្រឆាំងនឹងកូរ៉េខាងត្បូង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៤.០៦.២០)

កូរ៉េខាងជើង៖ តាមទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋកូរ៉េខាងជើងបានរាយការណ៍ឲ្យដឹងថាមេដឹកនាំកូរ៉េខាងជើង​លោកគីមជុងអ៊ុនបានធ្វើជាអធិបតីនៃកិច្ចប្រជុំរបស់គណៈកម្មាធិយោធាកណ្តាលរបស់គណបក្សនិងបានសម្រេចចិត្តផ្អាកផែនការសកម្មភាពយោធាប្រឆាំងនឹងប្រទេសកូរ៉េខាងត្បូង​ ។

ទីភ្នាក់ងារសារព័ត៌មានបានរាយការណ៍បន្តទៀតថាកិច្ចប្រជុំនេះក៏បានពិភាក្សាផងដែរលើឯកសារដែលបង្ហាញពីវិធានការណ៍នានាសម្រាប់ពង្រឹងបន្ថែមទៀតនូវការទប់ស្កាត់សង្គ្រាមនៅក្នុងប្រទេស។

សូមបញ្ជាក់ផងដែរថាកាលពីសប្តាហ៍មុនប្អូនស្រីរបស់លោកគីមគឺលោកស្រីគីមយ៉ូជុងបានព្រមានចាត់វិធានការសងសឹកប្រឆាំងនឹងកូរ៉េខាងត្បូងដែលអាចពាក់ព័ន្ធនឹងសកម្មភាពយោធា។