វីរុសរាតត្បាតកូវីដ១៩ធ្វើឱ្យមានការរាំងស្ទះដល់កិច្ចប្រឹងប្រែងដើម្បីបញ្ចប់ជំងឺរបេង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ចាកាតា​ផូស (២៤.០៦.២០)

ឥណ្ឌូណេស៊ី៖ វិធានការគម្លាតសង្គមដើម្បីការពារការឆ្លងវីរុសកូវីដ១៩កំពុងបង្កើតជាឧបសគ្គក្នុងការទទួលបាន​សេវាព្យាបាលជំងឺរបេងនៅទូទាំងពិភពលោក  ពិសេសនៅក្នុងប្រទេសឥណ្ឌូនេស៊ី  ។

ភាពច្របូកច្របល់ដែលបង្កដោយវីរុសកូវីដ ១៩ អាចធ្វើឱ្យការប្រមូលទិន្នន័យនៃជំងឺរបេងថយចុះ     ដោយបណ្តាប្រទេសដែលកំពុងជួបបញ្ហានៃការកើតជំងឺរបេង  ដូចជាប្រទេសឥណ្ឌូណេស៊ីជាដើម   មិនអាចប្រមូលនិងវិភាគទិន្នន័យបាន។

ប្រទេសឥណ្ឌូនេស៊ីមានប្រជាជនប្រមាណ ១,២ លាននាក់​មានជំងឺរបេង   ​គឺជាចំនួនប្រហែល ១០ ភាគរយនៃចំនួនករណីជំងឺរបេងសរុបលើពិភពលោក។