បណ្តាញសង្គមធ្វីតធ័របានលុបសាររបស់លោកត្រាំដែលនិយាយវាយប្រហារអ្នកតវ៉ា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៤.០៦.២០)

អាមេរិក៖ បណ្តាញសង្គមធ្វីតធ័រកាលពីថ្ងៃអង្គារបានលុបសាររបស់លោកប្រធានាធិបតីដូណាល់ត្រាំដែលក្នុងនោះ​លោកបានគំរាមប្រើកងកម្លាំងប្រឆាំងនឹងក្រុមបាតុករនៅរដ្ឋធានីអាមេរិកដោយបណ្តាញសង្គមធ្វីតធ័រនិយាយថាសារនេះមានខ្លឹមសាររំលោភបំពាន។

សកម្មភាពនេះជាការធ្វើលើកដំបូងដោយបណ្តាញសង្គមធ្វីតទ័រប្រឆាំងនឹងសាររបស់លោកប្រធានាធិបតី​ ។

នៅក្នុងការមិនចុះសម្រុងគ្នាដែលកំពុងកើនឡើងនាពេលថ្មីៗនេះបណ្តាញសង្គមធ្វីតទ័រតែងតែបិទសាររបស់លោកត្រាំក្រោមមូលហេតុថាសារនោះជាការបំភាន់និងរំលោភស្តង់ដារ   ស្តីពីការជំរុញឲ្យមានអំពើហឹង្សាក្នុងប្រទេស។