កិច្ចប្រជុំត្រីមាសទី២ របស់ក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សា និងយេនឌ័រខេត្តត្បូងឃ្មុំ

AKP ត្បូងឃ្មុំ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ —

លោកជំទាវ ខៀវ សាមួន ប្រធានកិត្តិយស ក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ថ្នាក់ខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី ២ របស់ក្រុមការ ងារ ឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ ថ្នាក់ខេត្ត ដោយមានការរួម ពីលោក-លោកស្រី ជាអនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ សមាជិក សមាជិកា ក្រុមការងារឆ្លើយតបពហុវិស័យចំពោះអំពើហិង្សាទាក់ទង និងយេនឌ័រ ថ្នាក់ខេត្ត និងថ្នាក់ស្រុក ជាច្រើនរូប នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តត្បូងឃ្មុំ។
រូបថត៖ AKP-ត្បូងឃ្មុំ