ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយ និងដាក់​ឱ្យដំ​ណើ​រ​ការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ស្ពឺ

AKP កំពង់ស្ពឺ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សា​ខេត្ត និងឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិ​បតីក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរ ការមន្ទីរសុខាភិបាលនៃរដ្ឋ​បាលខេត្តកំ​ពង់​ស្ពឺ ​នា​ព្រឹ​កថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅ​​សាលប្រជុំសណ្ឋាគារផាមរីវើ ដែលមា​នកា​រ​អ​ញ្ជើ​ញ​ចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនា​នា​នៅ​ក្នុ​ង​ខេ​ត្ត​ ​អភិបាលស្រុកក្រុង ឃុំសង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។នេះ​បើតា​ម​ផេ​ក​រ​ដ្ឋ​បា​ល​ខេ​ត្ត​កំពង់ស្ពឺ។

នៅក្នុងឱកាសនោះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរ​ការមន្ទី​រសុខាភិបា​លរ​ដ្ឋ​បា​ល​ខេ​ត្ត​កំ​ពង់ស្ពឺនាព្រឹក នេះ មានគោលបំណងផ្សព្វផ្សាយ និងផ្ដល់ការណែនាំអំពីគោលការណ៍សំខា​ន់​ៗ​ជូនដល់ថ្នាក់ ដឹកនាំនៃមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អំពីកា​រ​ចា​ប់​ផ្ដើ​ម​ជា​ផ្លូ​វ​កា​រ​នូ​វ ការអនុវត្តតួនាទី និងភារកិច្ចរបស់មន្ទីរសុខាភិបាលលើការគ្រប់គ្រង ការចាត់ចែង និង​កា​រ​ផ្ដ​​ល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច ប្រកបដោយការទទួលខុសត្រូវ មា​ន​ប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងការផ្ទេរមុខងារក្នុងវិស័យ សុខាភិបាលឱ្យមករដ្ឋបាលខេត្ត ។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានបន្តទៀតថា ផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីនេះ រដ្ឋ​បាលខេត្តនឹងក្លាយទៅជាអ្នកទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល និងប្រជាព​លរ​ដ្ឋក្នុ​ង​ដែ​ន​ស​មត្ថកិច្ច អំពីលទ្ធផលនៃការបំ​ពេញការងារពាក់ព័ន្ធនឹងការផ្ដល់សេវាសុខាភិបាល​នានា​ដែ​ល​បានប្រគល់ឱ្យ។ អ្វីដែលរដ្ឋបាលខេត្តត្រូវទទួលខុសត្រូវចំពោះរាជរដ្ឋាភិបាល លើការអនុវត្ត មុខងារសុខាភិបាល គឺការបំពេញការងារទាំងនេះ ដោយផ្អែកលើគោលនយោបាយ ផែនកា​រយុ​ទ្ធសា​ស្ត្រ​វិ​ស័​យសុខាភិបាល និងស្តង់ដារនានាដែលកំណត់ដោយក្រសួងសុខាភិបាល។

ទន្ទឹមគ្នានេះ ​ប្រ​ធា​នមន្ទីរសុខាភិបាលត្រូវមានគណនេយ្យភាព និងមានការទ​ទួ​លខុស​ត្រូ​វ​ចំពោះ​​ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែ​កប​ច្ចេ​កទេស និងការតាមដានត្រួតពិនិត្យលើការផ្ដល់សេវាសុ​ខាភិបាលដែលបានប្រគល់​មកឱ្យ​រ​ដ្ឋ​បាលខេត្ត។

ឯកឧត្តម វ៉ី សំណាង ក៏បានសង្កត់ធ្ងន់ថា ក្រោយពេលដែលដាក់ចេញ​នៅសេ​ច​ក្ដីស​ម្រេ​ច​ស្តីពីការធ្វើសមាហរណកម្មបុគ្គលិកនៃការិយាល័យ​ជំនាញទាំងអស់របស់មន្ទី​រជំ​នាញ​នៅថ្នា​ក់​ក្រុង ស្រុក ទៅក្នុងរចនាសម្ព័ន្ធថ្មីរបស់រដ្ឋបាលក្រុងស្រុករួចរាល់មក រដ្ឋបាលខេត្តបានពិ​និត្យ​ឃើ​ញថា មន្ទីរអង្គភាពជំនាញមួយចំនួនរបស់ក្រុង ស្រុក ដែលជាអតីតការិយាល័យ​ជំនាញថ្នា​ក់ក្រុ​ងស្រុកនៅតែបន្តធ្វើទំនាក់ទំនងការងារតាមរយៈលិខិតរដ្ឋបាល និងទំនាក់ទំនងផ្ទាល់ជា​មួ​យ​​គ្នា​តាមប្រព័ន្ធចាស់ ដោយមិនឆ្លងកាត់រដ្ឋបាលក្រុង ស្រុកនីមួយៗឡើយ។

ដូចនេះដើម្បីពង្រឹងការងារគ្រប់គ្រងនិងការចាត់ចែងការងាររដ្ឋបាលក្រុងស្រុកឱ្យកាន់តែ​មាន​ប្រសិទ្ធភាពស្របតាមគោលការណ៍ច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ប្រធា​ន​កា​រិយាល័យឬ​ប្រធានអង្គភាពនានានៃរដ្ឋបាលក្រុង ស្រុកអាចទំនាក់ទំនងការងា​រផ្ទៃក្នុង​តា​មរ​យៈ​លិខិតរដ្ឋបាល រវាងការិយាល័យអង្គភាព នៃរដ្ឋបាលក្រុងស្រុក ឬជាមួយថ្នាក់ដឹក​នាំ​រ​ដ្ឋ​បា​ល​ក្រុងស្រុក និងមានសិទ្ធិពិនិត្យ និងចុះហត្ថលេខាលើទំរង់បែបបទ នៃការផ្ដល់សេវារដ្ឋបាល ក្នុ​ង​​ក្របខ័ណ្ឌមន្ត្រីបច្ចេកទេសតាមតួនាទី និងភារកិច្ចរបស់ខ្លួនហើ​យ​រា​ល់​កា​រ​ធ្វើ​ទំ​នា​ក់​ទំ​ន​ង​ក្នុ​ងវិស័​យបច្ចេកទេសរបស់ខ្លួនជាមួយការិយាល័យ ឬអង្គភាពនានារដ្ឋបាលក្រុង ស្រុក មន្ទីរអ​ង្គ​ភា​ពនានា ត្រូវធ្វើឡើងតាមរយៈលិខិតរដ្ឋបាលផ្លូវ​ការទៅរដ្ឋបាលក្រុងស្រុក​ដោយផ្ទាល់​ដើ​ម្បី​គ្រ​ប់​គ្រងចាត់ចែង និងអនុវត្តន៍។

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត ក៏បានក្រើនរម្លឹកដល់មន្ទីរ អង្គភាព អភិបាលក្រុង ស្រុក ជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបន្តផ្សព្វផ្សាយអំពីវិធានការបង្ការការពារ ទប់ស្កាត់ និង​ប្រ​យុ​​ទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ តាមដានជាប្រចាំនូវកន្លែងកម្សាន្ត ជា​ពិសេសអ​នុ​វ​ត្ត​ន៍តា​ម​សា​រាច​រ​ណែ​នាំ បទបញ្ជារបស់រាជរដ្ឋាភិបាល ព្រមទាំងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលដល់​ប្រ​ជាពលរដ្ឋ កម្មករ និយោជិតឱ្យបានខ្ជាប់ខ្ជួនជានិច្ច៕ ដោយ គង់ ​សិរីរ័ត្ន