ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ —

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) អញ្ជើញជាអធិបតីកិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅរាជធានីភ្នំពេញ ដោយបានសម្រេចលើការជ្រើសរើសស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ឬពាក្យស្លោក ដែលមានពី២ ទៅ៣ទម្រង់ ដើម្បីឆ្លងកិច្ចប្រជុំធំរបស់ CAMSOC ដែលគ្រោងនឹងដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ នាថ្ងៃទី០២ ខែកក្កដា ខាងមុខ ។
រូបថត៖ យឹម សុវឌ្ឍនា