ស្ថានទូតឥណ្ឌាប្រារព្ធទិវាលំហាត់ប្រាណយូហ្កាអន្តរជាតិលើកទី៦ ឆ្នាំ២០២០ នៅមុខខ្លោងទ្វារប្រាសាទតាព្រហ្ម ខេត្តសៀមរាប

AKP សៀមរាប ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០–

លោកជំទាវ ម៉ានីកា ជេន (Manika Jain) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌា​ប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាលំហាត់ប្រាណយូហ្កាអន្តរជាតិលើកទី៦ ឆ្នាំ២០២០ ដោយមានគម្លាតសុវត្ថិភាព ខណៈដែលប្រទេសឥណ្ឌា និងបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក បានការលើកទឹកចិត្តឱ្យប្រជាជនធ្វើលំហាត់ប្រាណយូហ្គា នៅតាមគេហដ្ឋានជាលក្ខណៈគ្រួសារ ក្រោមពាក្យស្លោក “យូហ្គាជីវិតខ្ញុំ” នៅមុខខ្លោងទ្វារប្រាសាទតាព្រហ្ម ខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

រូបថត៖ ឃុត សៅ