លោកជំទាវតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់រាជរដ្ឋាភិបាល​ចែកជូនដល់ប្រជាពលរដ្ឋ​ងាយរងគ្រោះ នៅស្រុកកំពង់លែង

AKP កំពង់ឆ្នាំង ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ —

លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវ ទីប្រឹក្សារាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកំពង់ឆ្នាំង លោកអភិបាលស្រុកកំពង់លែង និងអាជ្ញាធរដែនដី អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់​រាជរដ្ឋាភិបាល ផ្តល់តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ចែកជូនគ្រួសារងាយរងគ្រោះ ចំនួន១០គ្រួសារ នៅឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។

រូបថត៖ AKP-កំពង់ឆ្នាំង