ស្ទើរតែពាក់កណ្តាលនៃចំនួនពលរដ្ឋកាណាដាសញ្ជាតិដើមចិននិយាយថា ពួកគេទទួលរងការរើសអ៊ើងដោយសារកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆាណែលញីវអេស៊ីយ៉ា  (២៣.០៦.២០)

កាណាដា៖ យោងតាមការស្ទង់មតិមួយ ដែលចេញផ្សាយនៅថ្ងៃចន្ទនេះ  បានឲ្យដឹងថា  ស្ទើរតែពាក់កណ្តាលនៃចំនួនពលរដ្ឋកាណាដាសញ្ជាតិដើមជាជនជាតិចិន បាននិយាយថា ពួកគេទទួលរងនូវការប្រមាថ និងរើសអ៊ើង ចាប់តំាងពីមានការរាត្បាតរបស់កូវីដ ១៩ មក ។

ចំនួន ៦១ ភាគរយ​ បាននិយាយថា  ពួកគេចំាបាច់ត្រូវផ្លាស់ប្តូរឥរិយាបថប្រចំាថ្ងៃរបស់ខ្លួន  ដើម្បីចៀសវាងនូវការវាយប្រហារ ឬការជេរប្រមាថនានា  ហើយចំនួនជិត ៣០ ភាគរយ និយាយថា ពួកគេមានការបារម្ភថា កូនរបស់ពួកគេនឹងរងការធ្វើបាប ​ពេលចូលរៀនវិញ ។

ការសិក្សាស្ទង់មតិនេះ  ធ្វើឡើងចំពោះពលរដ្ឋកាណាដាមានសញ្ជាតិដើមជាជនជាតិចិនចំនួន ៥១៦ នាក់ ដែលបាននិយាយថា ពាក់កណ្តាលនៃចំនួននេះ ត្រូវរងការជេរប្រមាថក្នុងរយៈពេលប៉ុន្មានខែនេះ ។