មន្ត្រីរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតពីររូបរបស់លោកត្រាំ ឆ្លងកូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៣.០៦.២០)

អាមេរិក៖ មន្រ្តីពីររូបទៀត ដែលទទួលបន្ទុករៀបចំយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់លោកត្រំា នៅទីក្រុងទុលសា រដ្ឋអុកឡាហូម៉ាកាលពីចុងសប្តាហ៍នេះ ត្រូវបានធ្វើតេស្តកូវីដ​១៩ វិជ្ជមាន ។

តាមសម្តីរបស់មន្រ្តីចាត់ចែងយុទ្ធនាការនោះ បានឲ្យដឹងថា​  មុនប៉ុន្មានម៉ោងនៃការចាប់ផ្តើមឃោសនាកាលពីថ្ងៃសៅរ៍កន្លងមកនេះ  មានមន្រ្តី ៦ រូប ត្រូវបានរកឃើញថា មានឆ្លងកូវីដ​១៩ ។

ទោះជាមន្រ្តីសុខាភិបាលបានសម្តែងការបារម្ភថា ការប្រមូលផ្តុំនេះ អាចនឹងធ្វើឲ្យកូវីដ ១៩ កាន់តែរាលដាលថែមទៀត   ក៏លោកត្រាំ​ នៅតែបន្តយុទ្ធនាការរបស់លោក ដែលជាយុទ្ធនាការលើកដំបូងរបស់លោក ចាប់តំាងមានការរាតត្បាតរបស់កូវីដ ១៩ មក ។​