ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុច អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីប្រសិទ្ធិភាពនៃការគ្រប់គ្រងព័ត៌មានប្រតិបត្តិការនៅទីវាល

AKP ភ្នំពេញ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុច អនុប្រធានទី១ អាជ្ញាធរមីន តំណាងដ៍ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន អញ្ជើញជាអធិបតីក្នុង ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីប្រសិទ្ធិភាពនៃការគ្រប់គ្រងព័ត៌មានប្រតិបត្តិការ នៅទីវាល រវាងអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (អាជ្ញាធរមីន) តំណាងដោយ ឯកឧត្តម ព្រំ សុភមង្គល ជាអគ្គលេខាធិការ និងអង្គការ Mine Advisory Group (MAG) តំណាងដោយ លោក Shathel Fahs ក្រោមជំនួយឧបត្ថម្ភដោយកម្មវិធីអភិវឌ្ឍន៍ និងស្រាវជ្រាវការបោស សម្អាតមីនមនុស្សធម៌ (Humanitarian Demining Research and Development Program-HDR&D) របស់សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ នៅរាជធានីភ្នំពេញ។
រូបថត៖ អាជ្ញាធរមីន