ប្រមុខរាជរដ្ឋាភិបាលសង្ឃឹមថា កម្ពុជានឹងកាន់តែទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិ យោគ កាន់តែច្រើនថែមទៀត ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីកសាងរួច

AKP កណ្ដាល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ 

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សង្ឃឹមថា កម្ពុជានឹងកាន់តែទាក់ទាញបានភ្ញៀវទេសចរ និងអ្នកវិនិយោគកាន់ តែច្រើន ថែមទៀត ក្រោយពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីកសាងរួចនៅខេត្តកណ្ដាល ដែល មានចម្ងាយប្រមាណជា២០គីឡូម៉ែត្រពីរាជធានីភ្នំពេញនោះ។

ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលសាងសង់បានចំនួន ៣០ភាគរយ មានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាល ស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២២ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បាន ថ្លែង នូវការ កោត សរសើរដល់គណៈកម្មការសាងសង់ដែលបានប្រឹងប្រែងសម្របសម្រួល ដោះ ស្រាយ បញ្ហាផ្សេងៗ ដើម្បីសម្រួលដល់ការសាងសង់ព្រលានយន្តហោះថ្មីនេះ។ សម្តេច តេជោនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា បញ្ហាជំងឺកូវីដ១៩ មិនបានធ្វើឱ្យប៉ះពាល់ដល់ ដំណើរការ អភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា រួមទាំងព្រលានយន្តហោះថ្មី នេះផងដែរ។

សម្ដេចតេជោបានលើកឡើងថា ការរក្សាបាននូវដំណើរការសាងសង់ប្រព័ន្ធ ហេដ្ឋារចនា សម្ព័ន្ធទាំងនេះ ក៏រួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋដែលកំពុងជួប វិបត្តិ ការងារ ដោយ សារជំងឺកូវីដ១៩ផងដែរ នេះគឺជាគោលដៅមួយសំខាន់សម្រាប់ចក្ខុវិស័យ កម្ពុជា ឆ្នាំ២០៥០ ក្នុងការបំពេញតម្រូវការ។  សម្តេចតេជោនាយករដ្ឋមន្ត្រីក៏ស្នើឱ្យ ស្ថាប័ន ពាក់ព័ន្ធ និង អាជ្ញាធរក្រុង ខេត្តទាំង៣ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្តាល និងខេត្ត តាកែវ ត្រូវរួម សហការគ្នា និងសម្របសម្រួលជាមួយក្រុមហ៊ុនដើម្បីឱ្យការងាសាងសង់នេះ មានដំណើរ ការប្រកបភាពរលូន។ សម្តេចតេជោបានបន្ដថា ក្រោយពីការស្ថាបនាព្រលាន យន្តហោះអន្តរជាតិភ្នំពេញថ្មីកនៅខេត្តកណ្ដាលនេះរួចរាល់ អាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នៅ ពោធិ៍ចិនតុង គឺរក្សាទុកនៅដដែល តែអាចប្រែក្លាយទៅជា ទី១ ជាព្រលានយន្ត ហោះសម្រាប់កងទ័ព ទី២ ប្រើសម្រាប់ការហោះហើរផ្ទៃក្នុង ទី៣) ប្រើសម្រាប់ការដឹកជញ្ជូន ទំនិញគ្រប់ប្រភេទ និងទី៤ ប្រើសម្រាប់ភ្ញៀវ និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្លូវការ។ 

 គួរបញ្ជាក់ដែរថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលស្ថិតនៅខេត្តកណ្ដាល នេះគឺជាប្រភេទព្រលានយន្ដហោះ 4F ដែលអាចឱ្យយន្តហោះធំៗ ដូចជា Airbus A380-800 និង Boeing 747-800 ចុះចតបាន។ ព្រលានយន្តហោះថ្មីនេះ សាងសង់លើផ្ទៃដីទំហំ ប្រមាណ ,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅនិងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង ផ្នែកខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។

អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ វិនិយោគ ក្នុងទឹកប្រាក់ប្រមាណ ,៥០០លានដុល្លារអាម៉េរិក ក្នុងនោះទឹកប្រាក់១,១០០លាន ដុល្លារ អាម៉េរិកជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារអាម៉េរិកជារបស់ក្រុមCAIC របស់ ឧកញ៉ា ពុង ឃាវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាម៉េរិក ដែលដំណាក់កាលទីមួយនឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣ ខាងមុខ។ វត្តមានអាកាសយាន ដ្ឋានអន្តរជាតិមួយនេះ អាចទទួលអ្នកដំណើរបានប្រមាណ១៣លាននាក់នៅឆ្នាំ២០៣០ ហើយអាចទទួលអ្នកដំណើរ៣០លាននាក់ នៅឆ្នាំ២០៥០៕

ដោយ ជឹម ណារី