រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធកម្មករ ដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារ ៧ជាន់ នៅក្រុងព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីរាជការរៀបចំពិធីបង្សុកូលឧទ្ទិសកុសល ជូនដល់វិញ្ញាណក្ខន្ធកម្មករចំនួន ២៨នាក់ ដែលបានរងគ្រោះថ្នាក់ស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់ ៧ជាន់ ស្ថិតនៅភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងមក នៅវត្តឥន្ទញ្ញាណ (វត្តក្រោម) ស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។

រូបថត៖ ងូ សុមុនី