កូរ៉េខាងជើងនិយាយថាខិត្តប័ណ្ណរាប់លានសន្លឹកប្រឆាំងនឹងកូរ៉េខាងត្បូងត្រូវបានរៀបចំរួចរាល់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២២.០៦.២០)

កូរ៉េខាងជើង៖ កូរ៉េខាងជើងបាននិយាយកាលពីថ្ងៃចន្ទនេះថាខ្លួនបានត្រៀមប៉េងប៉ោងរាប់ពាន់និងខិត្តប័ណ្ណរាប់លានសន្លឹកក្នុងការរៀបចំសម្រាប់ធ្វើការឃោសនាសងសឹកនឹងប្រទេសកូរ៉េខាងត្បូងវិញ  ។

ប្រទេសកូរ៉េខាងជើងបានផ្តល់ព័ត៌មាន  ​មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងនិយាយថាខ្លួនកំពុងត្រៀមចាប់ផ្តើមយុទ្ធនាការផ្សាយខិត្តប័ណ្ណប្រឆាំងនឹងកូរ៉េខាងត្បូងបន្ទាប់បានថ្កោលទោសជាបន្តបន្ទាប់​ទីក្រុងសេអ៊ូលដែលបានបាចខិត្តប័ណ្ណប្រឆាំងកូរ៉េខាងជើង​ចូលព្រំដែននៃប្រទេសកូរ៉េខាងជើង។

ខិត្តប័ណ្ណទាំងនោះ​ត្រូវបានចងភ្ជាប់ទៅនឹងប៉េងប៉ោង    ឬក៏​ដាក់ក្នុងដប ដើម្បីបណ្តែតតាមទឹក ។