កិច្ចពិភាក្សាស្តីពីអាវុធរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីបានចាប់ផ្តើមដោយក្តីសង្ឃឹមតិចតួចបំផុត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២២.០៦.២០)

បរទេស៖ សហរដ្ឋអាមេរិកនិងរុស្ស៊ីបានជួបពិភាក្សាគ្នានៅថ្ងៃច័ន្ទនេះក្នុងទីក្រុងវីនណា  ប្រទេសអូទ្រីស  ស្តីពីកិច្ចព្រមព្រៀងអាវុធនុយក្លេអ៊ែរ​    ក្នុងពេលដែលភាពតានតឹងនិងការខ្វែងទស្សនៈគ្នារវាងប្រទេសទាំងពីរកាន់តែរីកធំឡើង   ជុំវិញករណីថា ដូចជាគ្មានភាគីណាមួយ មើល​ឃើញពីតម្លៃនៃការគ្រប់គ្រងអាវុធនោះ ទេ។

ប្រធានាធិបតីអាមេរិកដូណាល់ត្រាំទទូចថាប្រទេសចិនគួរតែចូលរួមក្នុងកិច្ចចរចានេះដែលជាសន្ធិសញ្ញាផ្តោតលើការគ្រប់គ្រងអាវុធនុយក្លេអ៊ែររបស់អាមេរិកនិងរុស្ស៊ីព្រោះលោកនិយាយថារហូតមកដល់ពេលនេះទីក្រុងប៉េកាំងហាក់មាន​សេរីភាពក្នុងការធ្វើអ្វីដែលខ្លួនចង់ធ្វើ   ក្នុងការអភិវឌ្ឍអាវុធរបស់ខ្លួន។

សូមបញ្ជាក់ផងដែរថាប្រទេសចិនមិនបានបង្ហាញសញ្ញានៃការចាប់អារម្មណ៍នោះទេ ។