វីរុសកូវីដ ១៩ នឹងធ្វើឱ្យវិសមភាពកាន់តែរីកធំឡើងក្នុងទ្វីបអាស៊ី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២២.០៦.២០)

វិបត្តិសុខភាពសាធារណៈបង្កឡើងដោយ វីរុសកូវីដ១៩ បានបំផ្លាញដល់កំណើនសេដ្ឋកិច្ចនិងជំរុញឱ្យមនុស្សរាប់លាននាក់ធ្លាក់ចូលក្នុងភាពក្រីក្រ   ។ បើគ្មានអន្តរាគមន៍គោលនយោបាយទេ​​​     ​វិសមភាពប្រាក់ចំណូលកាន់តែរីកធំឡើងបន្ថែមទៀត   ។

វីរុសរាតត្បាតនេះ  បាននិងកំពុងបង្កវិនាសកម្មយ៉ាងខ្លាំងដល់មនុស្សទាំងសង្គមនិងសេដ្ឋកិច្ចទាំងមូល ។ នៅពេលដែលប្រទេសនានាកំពុងអនុវត្តវិធានការណ៍គម្លាតសង្គមនោះ   វីរុសកូវីដ ១៩ នឹងធ្វើឱ្យវិសមភាពកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងទ្វីបអាស៊ី

ប្រសិនបើវីរុសរាតត្បាតមានរយៈពេល ៦ ខែ    ​ផលិតផលសរុបក្នុងស្រុក នឹងត្រូវកាត់បន្ថយចំនួន ២,៥ ពាន់ពាន់លានដុល្លារ     ​ការងារជាង ១៦៧ លានកន្លែងនឹងត្រូវបាត់បង់  ព្រមទាំងជំរុញឲ្យប្រជាជនជាង ១៤០ លាននាក់ឲ្យធ្លាក់ចូលក្នុងភាពក្រីក្រ។