ប្រទេសចិនហាមឃាត់ការនាំចូលសាច់មាន់អាមេរិកនិងបិទរោងចក្រប៉ិបស៊ីដើម្បីប្រឆាំងនឹងវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២២.០៦.២០)

ចិន៖ កាលពីថ្ងៃអាទិត្យនេះប្រទេសចិនបានហាមឃាត់ការនាំចូល​សាច់មាន់​ពីក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិកនិងបានបញ្ជាឱ្យបិទរោងចក្រប៉ិបស៊ីក្នុងប្រទេស  នៅពេលដែលអាជ្ញាធរកំពកាត់បន្ថយការផលិតនិង ចែកចាយចំណីអាហារចំពេលដែលមានក្រុមមនុស្សបានឆ្លងវីរុសកូវីដ១៩ក្នុងរដ្ឋធានីប៉េកំាង ​។

មន្ត្រីសុខាភិបាលក៏បានរាយការណ៍ផងដែរថាមានករណីឆ្លងវីរុសថ្មីចំនួន ២២ នាក់នៅក្នុងទីក្រុងប៉េកាំងហើយអាជ្ញាធរបានធ្វើតេស្តិ៍ប្រជាជនជាង ២ លាននាក់ដើម្បីព្យាយាមទប់ស្កាត់ការឆ្លងថ្មីដែលទំនងជាកើតនៅទីផ្សារលក់ដុំមួយកន្លែង នៅក្នុងរដ្ឋធានី  ។

តាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថាផលិតផលនាំចូលពីក្រុមហ៊ុនក្នុងប្រទេសអាមេរិកនោះ  ដែលមកដល់ប្រទេសចិនរួចរាល់ហើយនឹងត្រូវអាជ្ញាធររឹបអូសយកឡើង  ។