ប្រជាពលរដ្ឋខ្វះខាតជាង១០០គ្រួសារ នៅស្រុកមង្គលបូរី ទទួលបានអំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២០

ប្រជាពលរដ្ឋជួបបញ្ហាលំបាខ្វះខា​​តជាង១០០គ្រួសារនៅក្នុងស្រុកមង្គលបូរីបាន​ទទួលអំណោយមនុស្សធម៌ស់សាខាកា​បាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ​ដែលបានជួយដោះស្រាយសម្រួលបាមួចំណែ​​ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនដែលកំពុងជួប​លំបាកដោយសារវិត្តិនៃជំងឺកូវី១៩នេះ។

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី ជាប្រធានគណៈកម្មាធិការសាខាកាបាទក្រហមកម្ពុជាខេត្តរួមនឹងក្រុមការងារបាននាំយកអំណោយមនុស្សធម៌នេះចុះទៅចែកជូន​ដល់គ្រួសារ​ដែលជួបការលំបាកមាន ចាស់ជរា ជនពិការ ស្រ្តីមេម៉ាយចំនួន១១១គ្រួសារក្នុង ១៣ឃុំ ​របស់ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ​កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០នេះ

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបទក្រម្ពុជាខេត្តបន្ទាយមានជ័យបាន​មានប្រសាសន៍ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់មេ្ត​​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាជូនដល់បងប្អូន​ប្រជាពដ្ឋ យើងដែលជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខជីវភាពស់​​​នៅប្រជា​​លរដ្ឋដែលជួបបញ្ហារងគ្រោះនៅគ្រប់ទីកន្លែងទូទាំងប្រទេសកាកបាទក្រម្ពុជាតែតែឆ្លើយតបនិងផ្តល់ជាអំណោយទាន់ពេលវេលាដោយពុំមានការបែងចែករើសអើងប្រកាន់និន្នា​​ការនយោបាយអ្វីឡើយ ។

ឯកឧត្តម អ៊ុំ រាត្រី ក៏បានបញ្ជាក់បន្ថែមទៀតថា ទោះបីអំណោយដែលចែកជូន​ដល់បប្អូនេះមានតិចតួចគ្រាន់តែជួយសម្រួលដល់ជីវភាពបានមួយគ្រា តែនេះបានបង្ហាញពី កាយវិការនិងសន្ដានចិត្តប្រកបដោយមនុស្សធម៌ពេលនេះបានលើកទឹកចិត្តមិនត្រឹមតែបងប្អូនមានជីវភាពខ្វះខាតចាស់ជរាមានជំងឺប្រចាំកាយប៉ុណ្ណោះទេគឺជាសារមួយបញ្ជាក់ឱ្យឃើញច្បាស់អំពីបេះដូងមនុស្សធម៌និងស្មារតីមនុស្សជាតិដែលសាខាកាកបាទក្រហមធ្លាប់បានអនុវត្ត​កន្លងមក ក៏ដូចជាទៅអនាគតស្របតាមអនុសាសន៍ណែនាំជាប្រចាំពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាកាន់តែត្រូវបានពង្រឹងពង្រីកបន្ដទៀត

ជាមួយគ្នាេះដែរ ឯកឧត្តម អ៊ុំ រាត្រី ក៏បានក្រើនរំកដល់ប្រជាពលរដ្ឋទាំងស់ត្រូនាំគ្នា​យកចិត្តទុកដាក់ពីការថែទាំសុខភាពចៀសវាងការឆ្លងរោគកូវីដ១៩សូមបន្តរស់នៅត្រូវ​ប្រកាន់ខ្ជាប់នូវអនាម័យស្អាតជានិច្ចបន្តពាក់ម៉ាសឬក្រមាការពារនិងដុសលាងសម្អាតដៃដោយសាប៊ូទឹកអាល់កុលឬទឹកជលសម្អាតកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗឱ្យបានជាប្រចាំចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដែលនាំមកនូវការសោកស្តាយអស់មួយជីវិត។ប្រសិនបើមានករណីសង្ស័យ សូមរាយការណ៍មកមន្ទីរក្រសួងសុខាភិបាលជាបន្ទាន់ តាមរយៈលេខ ១១៥ ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានយកមកផ្តល់ជូនប្រជាពលរដ្ឋខ្វះខាត​ទាំ១១១គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម,ត្រីខ ១០កំប៉ុង,ប្រេងឆា ១,សាប៊ូ ១ថង់,ទឹកត្រី ៣ដប, អាវយឺត ២,និងថវិកា១ម៉ឺនរៀលទៀតផង

ដោយ៖ឈុន សារ៉ាត