លោកត្រំាគម្រាមផ្តាច់ចំណងទាក់ទងជាមួយប្រទេសចិន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែលញូវអាស៊ី (១៩.០៦.២០)

នៅថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីអាមេរិក លោកដូណល់ត្រំា បានចាប់ផ្តើមគម្រាមសារជាថ្មី ថា
អាមេរិកនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយប្រទេសចិន ។ លោកត្រំាបានថ្លែងគម្រាមនេះ
មួយថ្ងៃបន្ទាប់ពីអ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន និងអាមេរិក បានជួបពិភាក្សាគ្នា
នៅក្នុងទីក្រុងប៉េកំាង ។

មន្រ្តីការទូតអាមេរិកមួយរូបបាននិយាយថា ទំនាក់ទំនងរវាងចិន និងអាមេរិក
កំពុងស្ថិតក្នុងស្ថានភាពតឹងតែង បន្ទាប់ពីមន្ត្រីការទូតរបស់ប្រទេសទំាងពីរបានជួបពិភាក្សាគ្នា
ក្នុងរវាងប៉ុន្មានខែ នេះ ។

ទំនាក់ទំនងរវាងប្រទេសចិន និងអាមេរិក បានធ្លាក់ចុះយ៉ាងខ្លំាងដែលមិនធ្លាប់មាន
ក្នុងរយៈពេលប៉ុន្មានឆ្នំានេះ ចាប់តំាងពីមានការផ្ទុះឡើងនូវកូវីដ ១៩ ។ ​