ប្រទេសជប៉ុនបញ្ឈប់ការហាមឃាត់ការធ្វើដំណើរដើម្បីជំរុញសេដ្ឋកិច្ចឡើងវិញ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញីវអេស៊ីយ៉ា (១៩.០៦.២០)

ជប៉ុន៖ នៅថ្ងៃសុក្រនេះ ប្រទេសជប៉ុន បានលុបចោលបំរាមក្នុងការធ្វើដំណើរក្នុងប្រទេស
ដោយនាយករដ្ឋមន្រ្តី លោក ស៊ីនយ៉ូ អាបេ បានអំពាវនាវដល់ពលរដ្ឋជប៉ុន ឲ្យចេញដើរលេងកំសាន្ត
និងទៅទស្សនាការសម្តែងសិល្បៈនានា ដើម្បីជួយជំរុញសេដ្ឋកិច្ចជាតិឡើងវិញ ។

ប្រទេសជប៉ុនបានលុចចោលការបិតទូទំាងប្រទេសកាលពីខែ ឧសភា នៅេលដែលចំនួនឆ្លងកូវីដ ១៩
បានធ្លាក់ចុះ ។ ការលុបចោលការហាមឃាត់ការធ្វើដំណើរដែលរដ្ឋាភិបាបានប្រកាសនៅថ្ងៃព្រហស្បិ៍នេះ
ធ្វើឡើងបន្ទាប់ពីមានការបញ្ចប់ការប្រកាសភាពអាសន្នក្នុងប្រទេសដែលអាចឲ្យពលរដ្ឋបានវិលទៅធ្វើការវិញ ហើយភោជនីយដ្ឋានបានបើកបំរើអតិថិជនវិញដោយមានការអនុវត្តវិធានការគម្លាតសង្គម ។

លោកនាយករដ្ឋមន្ត្រី អាបេ បានថ្លែងទៅកាន់ប្រជាជាតិនៅល្ងាចថ្ងៃព្រហស្បតិ៍នេះដោយអំពាវនាវពលរដ្ឋជប៉ុន ឲ្យចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម​ ។