លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ នាំយកទៀនវស្សា បច្ច័យ និងទេយ្យទាន ប្រគេនវត្តចំនួន០៣ និងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងឃុំពង្រ និងឃុំមហាលាភ

AKP កំពង់ចាម ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ —

នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០​ លោកជំទាវ ខៀវ ទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន រួមជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មាន បាននាំយកទៀនវស្សា បច្ច័យ និងទេយ្យទាន ប្រគេនដល់វត្តចំនួន០៣ នៃឃុំពង្រ និងឃុំមហាលាភ ព្រមទាំងពាំនាំនូវអំណោយទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន២៣៥គ្រួសារ នៅក្នុងឃុំពង្រ និង១៧៤គ្រួសារ នៅឃុំមហាលាភ ដែលពិធីនេះប្រារព្ធធ្វើនៅឃុំពង្រ និងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។

រូបថត៖ ឃុន ភីរម្យ និង សេង សុវណ្ណារី