សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយសង្គ្រោះចែកជូនយុវជន យុវនារីមានជំងឺ និងជួបជាមួយក្មួយៗកុមារនៅអង្គការម្លប់តាប៉ាង

AKP ព្រះសីហនុ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០

លោកជំទាវ អ៊ូ​ ធីតាពៅ​ គួច​ ចំរន​ អនុប្រធានកិត្តិយសសាខាកាកបាទក្រហម ខេត្ត​ព្រះសីហ​នុ​ បានដឹកនាំសមាជិក សមាជិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាំយកអំណោយសង្គ្រោះចែកជូនយុវជនយុវនារីមានជំងឺនៅសង្កាត់លេខ១ ក្រុងព្រះសីហ​នុ និងអញ្ជើញជួបសំណេះសំណាលជាមួយក្មួយៗកុមារនៅអង្គការម្លប់តាប៉ាង។

នារសៀលថ្ងៃព្រហស្បត្តិ៍ ១៣រោជ ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ អំណោយសង្គ្រោះនាំយកចែកជូនយុវជន យុវនារីដែលកំពុងមានជំងឺរ៉ាំរ៉ៃចំនួន ៣នាក់ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ មានដូចជា៖

១. ចាន្ទ្រា ធារិទ្ធិ ភេទប្រុស អាយុ ១៦ឆ្នាំ មានជំងឺភ្លេចភ្លាំងពីកំណើត ទទួលបាន អង្ករ ២៥គីឡូ ក្រាម ទឹកផ្លែឈើ ០១កេស មី ០១កេស ត្រីខ ១យួរ ទឹកសុទ្ធ ២យួរ ឃីត ១កញ្ចប់ (មុង១ ក្រមា១ ភួយ១ សារុង១) និងថវិកា ២០ម៉ឺនរៀល និងជួយឧបត្ថមថវិកាប្រចាំខែ ។
២. ធឿន ស្រីកែវ ភេទស្រី អាយុ ១៩ឆ្នាំ មានជំងឺខូចកាយសម្បា មួយចំហៀងខ្លួន បានឧបត្ថម្ភទឹកសុទ្ធ ០២យួ ទឹកផ្លែឈើ ០១កេស ទឹកស្ទឹង ០១កេស និងថវិកា ១០ម៉ឺនរៀល ។
៣. យុវជន ឡេង ជា ភេទប្រុស អាយុ ២០ឆ្នាំ ពិកាភ្នែក ដោយ សារចេញជំងឺកញ្រិល បានឧបត្ថម្ភថវិកា ២០ម៉ឺនរៀល ។ អ្នកទាំង ៣នាក់ រស់នៅក្រុម១២ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ។

លោកជំទាវ អ៊ូ​ ធីតាពៅ​ គួច​ ចំរេីន​ អនុប្រធាន​កិត្តិយស​សាខាកាកបាទក្រហម​ខេត្តព្រះសីហនុ​ និងសមាជិកសាខាកាកបាទក្រហមខេត្ត បានអញ្ជើញទៅសំណេះសំ ណាលជាមួយកុមារអង្កការម្លប់តាប៉ាង ព្រមទាំងបាននាំយកនុំ ផ្លែឈើ ទឹក្រូច និងថវិកា ចែកជូនកុមារនៅក្នុងមណ្ឌលអង្កការម្លប់តាប៉ាង និងធ្វើការផ្តាំផ្ញើកូនៗត្រូវខិតខំសិក្សារៀនសូត្រ ពិសេសត្រូវស្តាប់តាមការអប់រំ បណ្តុះបណ្តាលពីលោកគ្រូ អ្នកគ្រូ ដើម្បីក្លាយខ្លួនជាសិស្សល្អ កូនល្អ ជាទំពាំងស្នងឬស្សី ក្នុងការចូលរួមចំណែកកសាង និងអភិវឌ្ឍគ្រួសារ និងសង្គមជាតិ ទន្ទឹមនោះលោកជំទាវក៍បានណែនាំក្មួយៗកុមារត្រូវចេះថែទាំសុខភាព លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាកុល ជែល ឱ្យបានញឹកញាប់ ពាក់ម៉ាស់ រក្សាគន្លាត ដើម្បីការពារការជំងឺឆ្លងជំងឺ Covid-១៩ ។

ក្នុងឱកាសនោះលោកជំទាវ ក៍បានឧបត្ថម្ភថវិកាចំនួន ១លានរៀល ដល់អង្កការម្លប់តាប៉ាង ដើម្បីប្រើប្រាស់ទៅតាមមត្រូវការ ៕

ដោយ ងូ សុមុនី