សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប រៀបចំពិធីសូត្រមន្តថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម

AKP សៀមរាប ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០–

លោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី អញ្ជើញរៀបចំពិធីថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មវស្សា គម្រប់ខួប៨៤ យាងចូល៨៥ព្រះវស្សា ដោយសូត្រមន្តចម្រើនព្រះបរិត្ត ប្រគេនចង្ហាន់ព្រះសង្ឃ និងចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត នៅបរិវេណប្រាសាទបាលិលេយ្យ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។
រូបថត៖ ឃុត សៅ