ឯកឧត្តម ថោង ខុន និងឯកឧត្តម គួច ចំរើន ប្រគល់រថយន្ដចំនួន ០៣គ្រឿងដល់ក្រុង  ស្រុក និងមន្ទីរ ក្នុងខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០–

នៅសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រគល់រថយន្តចំនួន០៣គ្រឿងដល់ក្រុង ស្រុក និងមន្ទីរ (សាលាក្រុងព្រះសីហនុ០១ គ្រឿង  សាលាស្រុកព្រៃនប់០១គ្រឿង  និងមន្ទីរទេសចរណ៍ខេត្ត ០១គ្រឿង)។

សូមបញ្ជាក់ថា រថយន្តទាំង០៣គ្រឿងនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឱ្យក្រុង ស្រុក និងមន្ទីរ   ដើម្បីបម្រើការងារផ្នែកសន្តិសុខ និងអនាម័យនៅក្នុងមូលដ្ឋាន៕ ដោយ ងូ សុមុនី