មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

AKP កោះកុង ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០–

លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយមានការចូលរួមពី លោក លោកស្រី ដែលជាអ្នកកាន់កម្មវិធីមកពីឃុំ សង្កាត់ ទូទាំងខេត្តកោះកុង ដែលកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រនេះ គឺជាកម្មវិធីអន្តរាគមន៍មួយ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលមានការរីករាលដាលជំងឺកូវីដ-១៩ សម្រាប់គ្រួសារដែលមានប័ណ្ណសមធម៌ប្រភេទទី១ និង២ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ។
រូបថត៖ AKP-កោះកុង