រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ជំហ៊ានទី១ សម្រាប់ដំណាក់កាលវិបត្តិជំងឺCovid-១៩

AKP ព្រះសីហនុ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតី បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទដ្ឋានគតិយុត្តដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេស ចរណ៍ជំហ៊ានទី១ សម្រាប់ដំណាក់កាលវិបត្តិជំងឺCovid-១៩ ដោយមានការចូលរួមពីប្រធានសមាគមទេសចរណ៍ វិស័យឯកជន មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រតិវត្តិករទេសចរណ៍ក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០នេះ។
រូបថត៖ ងូ សុមុនី